Cambodia Peace Gallery

Directions Website

Cambodia Peace Gallery Cambodia Peace Gallery is a unique space for learning, sharing and reflecting on Cambodia's journey
(1)

The Cambodia Peace Gallery is a new space for learning, sharing and reflecting on Cambodia's journey from war to peace. Our mission is to provide a range of peace education programs, designed for local students as well as international guests to learn more about peace and reconciliation in Cambodia. Please contact us directly for more information about workshops, experiential learning visits, and group tours.

យើងជិតរួចរាល់ក្នុងការស្វាគមន៍អ្នកទាំងអស់គ្នាជាថ្មីម្តងទៀតហើយ!​យើងខ្ញុំសូមខន្តីអភ័យទោសចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំ...
03/10/2026

យើងជិតរួចរាល់ក្នុងការស្វាគមន៍អ្នកទាំងអស់គ្នាជាថ្មីម្តងទៀតហើយ!

​យើងខ្ញុំសូមខន្តីអភ័យទោសចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ដែលមកដល់​ពិព័រណ៍​សន្តិភាព​ហើយ តែមិនអាចទស្សនា​ពិព័រណ៍​សន្តិភាព​បានដោយសារតែបញ្ហាភក់ និងដីកខ្វក់ដែលបង្កឡើងដោយទឹកជំនន់នាពេលថ្មីៗនេះ។

​ក្រុមការងារ និងយុវជនស្ម័គ្រចិត្តរបស់យើង កំពុងខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការសម្អាត និងរៀបចំរៀបចំសារមន្ទីរឡើងវិញ។ យើងសង្ឃឹមថានឹងបានស្វាគមន៍អ្នកទាំងអស់គ្នាជាថ្មីម្តងទៀត បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់។

​សូមអរគុណចំពោះការអត់ធ្មត់ និងការយោគយល់របស់អ្នកទាំងអស់គ្នា៕ .................
We’re almost ready to welcome you all again!

We sincerely apologize to our local and international visitors who arrived Peace Gallery, but couldn’t visit the Peace Gallery due to the mud and dirt caused by the recent flooding.

Our team and volunteer youth are working hard to clean and restore the Peace Gallery. We hope to welcome you all again after Pchum Ben.

Thank you for your patience and understanding!

27/09/2026

ការជូនដំណឹងអំពីការបិទបណ្ដោះអាសន្ន!
Temporary Closure Notice!

​ដោយសារមានការលិចពីទឹកស្ទឹងនាពេលថ្មីៗនេះពិព័រណ៍​សន្តិភាព​នឹងត្រូវបិទទ្វារជាបណ្ដោះអាសន្នមួយរយៈ។

​យើងខ្ញុំនឹងបើកដំណើរការឡើងវិញ នៅពេលដែលទឹកស្រកទៅវិញ ហើយអ្វីៗគ្រប់យ៉ាងត្រូវបានរៀបចំរួចរាល់ដើម្បីស្វាគមន៍អ្នកទាំងអស់គ្នាជាថ្មីម្តងទៀត។

​សូមរក្សាការប្រុងប្រយ័ត្ន និងថែរក្សាសុខភាពទាំងអស់គ្នា!

​សូមអរគុណសម្រាប់ការយោគយល់ និងការគាំទ្ររបស់​លោកអ្នក! ............................................
Due to recent flooding from the river, the Gallery will be temporarily closed for a while.

We will reopen once the flooding has gone down and everything is ready to welcome you again.

Please stay safe and take care!
Thank you for your understanding and support.

វគ្គបណ្តុះបណ្តាល​"វិធីសាស្រ្ដសម្របសម្រួល និងមគ្គុទ្ទេសក៍"​​យុវជនរបស់យើងមិនត្រឹមតែរៀនសូត្រអំពីប្រវត្តិសាស្ត្រកម្ពុជា និងដ...
14/09/2026

វគ្គបណ្តុះបណ្តាល​"វិធីសាស្រ្ដសម្របសម្រួល និងមគ្គុទ្ទេសក៍"​

​យុវជនរបស់យើងមិនត្រឹមតែរៀនសូត្រអំពីប្រវត្តិសាស្ត្រកម្ពុជា និងដំណើរកសាងសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់ថែមទាំងបានពង្រឹងទំនុកចិត្ត និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនដើម្បីក្លាយជាអ្នកសម្របសម្រួល និងជាមគ្គុទ្ទេសក៍សន្តិភាពផងដែរ។

​តាមរយៈការចែករំលែកប្រវត្តិសាស្រ្តវិជ្ជមាន និងសន្តិភាពរបស់កម្ពុជា ពួកគាត់បានបំផុសគំនិតដល់អ្នកដទៃ និងចូលរួមចំណែកក្នុងការកសាងភាពវិជ្ជមាន​ និងសន្តិភាពក្នុងសហគមន៍៕............................

Facilitation & Guiding Session

Our youth not only learn about Cambodia’s history and journey toward peace, but also build their confidence and skills to become facilitators and peace guides.

By sharing positive and peace stories of Cambodia, they inspire others and contribute to building a more peaceful community.

#ទាំងអស់គ្នាដើម្បីសន្តិភាព

១២ / ០៩ /២០២៦ដើម្បី​អបអរសាទរខួបលើកទី២៤ នៃ​ទិវា​សន្តិភាព​ពិភពលោក​ខាងមុខនេះ​ពិព័រណ៍​សន្តិភាព​កម្ពុជា​ និង​យុវជន​ស្ម័គ្រចិត...
13/09/2026

១២ / ០៩ /២០២៦
ដើម្បី​អបអរសាទរខួបលើកទី២៤ នៃ​ទិវា​សន្តិភាព​ពិភពលោក​ខាងមុខនេះ​ពិព័រណ៍​សន្តិភាព​កម្ពុជា​ និង​យុវជន​ស្ម័គ្រចិត្តរបស់យើងបា​នចូលរួម​សហការ​រៀបចំ​ប្រារព្ធ​កម្មវិធីទិវា​សន្តិភាព​ពិភពលោកដោយមានការចូលរួមពី​ស្ថានប័នសាសនា និងអង្គការសន្តិភាពនានាដែលគាំទ្រដោយ អង្គការ ​Pro Peace។

ជាពិសេសយើងបានសហការ​រៀបចំ​កិច្ចសន្ទនា​សន្តិភាព​លើប្រធានបទ​ " វិនិយោគ​លើយុវជន៖ លើកកម្ពស់​យុវជន​ក្នុង​កិច្ច្ការងារ​សន្តិភាព" ដែល​ផ្សាភ្ជាប់និងមូលបទ «ការរួមចំណែកដើម្បីសន្តិភាព សម្រាប់មនុស្សគ្រប់រូប គ្រប់ទីកន្លែង និងគ្រប់ពេលវេលា» ដើម្បីផ្សព្វផ្សាយពីសន្តិភាព និងលើកកម្ពស់យុវជនចូលរួមការងារសន្តិភាពផងដែរ៕.....................
12/09/2026
To celebrate the upcoming International Day of Peace, the Cambodia Peace Gallery and our volunteer youth have co-organized the International Peace Day​ with the participation of various religious institutions and peace organizations supported by Pro Peace organisation.

In particular, we collaborated to organize a peace dialogue on the topic "Investing in Youth: Empowering Youth in Peacebuidling" to promote peace and encourage youth participation in peace-building efforts.

Photo: SBUBB

សកម្មភាពរៀបចំត្រៀមសម្រាប់កម្មវិធីទិវាសន្តិភាពពិភពលោកអង្គការ​ពិព័រណ៍​សន្តិភាពកម្ពុជា​ និងក្រុមបណ្ណាល័យមនុស្សបានសហការរៀបចំ...
07/09/2026

សកម្មភាពរៀបចំត្រៀមសម្រាប់កម្មវិធីទិវាសន្តិភាពពិភពលោក

អង្គការ​ពិព័រណ៍​សន្តិភាពកម្ពុជា​ និងក្រុមបណ្ណាល័យមនុស្សបានសហការរៀបចំកម្មវិធី​ កិច្ចសន្ទនាសន្តិភាព​ ក្រោមប្រធានបទ​ វិនិយោគលេីយុវជន​ លេីកកម្ពស់យុវជនដេីម្បីការងារសន្តិភាព​ ក្នុងឱកាសទិវាសន្តិភាពពិភពលោក​ នាថ្ងៃទី១២​ ខែកញ្ញា​ ឆ្នាំ២០២៦​ ខាងមុខនេះ។

ទាំងនេះគឺជាសកម្មភាពរៀបចំសម្ភារត្រៀមសម្រាប់ថ្ងៃដ៏វិសេសវិសាលមួយនេះ។..............................
Preparation activities for the International Day​ of Peace Event.

​The Cambodia Peace Gallery and the Human Library team have collaborated to organize a Peace Dialogue Program under the topic "Investing in Youth, Empowering Youth for Peacebuilding " on the occasion of the upcoming the International Peace Day​ on September 12, 2026.

​These are the very inspiring preparation and equipment setup for this special day from our youth.

០៤/០៩/២០២៦ក្រុមការងារពិព័រណ៍​សន្តិភាពកម្ពុជាបានចូលរួមកិច្ចប្រជុំរៀបចំកម្មវិធីទិវាសន្តិភាពពិភពលោកក្រោមប្រធានបទ៖ “រួមចំណែក...
05/09/2026

០៤/០៩/២០២៦

ក្រុមការងារពិព័រណ៍​សន្តិភាពកម្ពុជាបានចូលរួមកិច្ចប្រជុំរៀបចំកម្មវិធីទិវាសន្តិភាពពិភពលោកក្រោមប្រធានបទ៖ “រួមចំណែកដើម្បីសន្តិភាព សម្រាប់មនុស្សគ្រប់រូប គ្រប់ទីកន្លែង និងគ្រប់ពេលវេលា” ដោយមានការចូលរួមពីស្ថាប័ន​សាសនា​ និងអង្គការសន្តិភាព​នានា ដើម្បីសហការរៀបចំ​ប្រារព្ធ​កម្មវិធីនេះក្នុងគោលបំណងលើកកម្ពស់សន្តិភាពនៅក្នុងសង្គម។

ការប្រារព្ធទិវាសន្តិភាពពិភពលោកក្នុងក្រុងបាត់ដំបង នឹងធ្វើឡើនៅថ្ងៃទី​ ១២ កញ្ញា​ ឆ្នាំ២០២៦​ នៅព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង។

យើងក៏នឹងរៀបចំសកម្មភាពសន្តិភាពៗផ្សេងជាច្រើន ជាពិសេសគឺ កិច្ចសន្ទនាសន្តិភាពផងដែរ៕

ចូលរួម​ជាមួយពួកយើងដើម្បីប្រារព្ធ​ និងលើកម្ពស់សន្តិភាព!...................................
04/09/2026

The CPG team attended a preparation meeting for the International Day of Peace event under the theme: "Invest in Peace - For Everyone, Everywhere, Every Day" Religious institutions and various peace organizations participated to collaborate on organizing this event, aiming to promote peace in society.

​The celebration of World Peace Day in Battambang City will take place on September 12, 2026, at the Battambang Catholic Church.

​We will also organize various peace activities, especially peace dialogues.

Join us to celebrate and promote peace!

03/09/2026

It was meaningful to spend time with colleagues, board members and friends from the Cambodia Peace Gallery, CPCS and the ACT- Alliance for Conflict Transformation Organization, reconnecting and reflecting on the peace work that has brought us together over the years. From Cambodia’s peacebuilding journey to the work we continue today, we have much to learn from one another.

The Peace Gallery offered a fitting space to pause, reflect on how far we have come and consider what comes next. Grateful for the trust and relationships nurtured over time and for the continued learning that keeps this partnership growing.

៣០/០៨/២០២៦កម្មវិធីអ្នកដឹកនាំសន្តិភាពវ័យក្មេងជំនាន់ទី6 "ការរៀនពីអតីតកាលដើម្បីសាងអនាគតមួយដ៏សន្តិភាព"ពិព័រណ៍​សន្តិភាពកម្ពុជ...
31/08/2026

៣០/០៨/២០២៦
កម្មវិធីអ្នកដឹកនាំសន្តិភាពវ័យក្មេងជំនាន់ទី6 "ការរៀនពីអតីតកាលដើម្បីសាងអនាគតមួយដ៏សន្តិភាព"

ពិព័រណ៍​សន្តិភាពកម្ពុជាបានរៀបចំវគ្គសិក្សាមួយដល់ក្រុម អ្នកដឹកនាំសន្តិភាពវ័យក្មេងជំនាន់ទី6អំពីការស្វែងយល់ពី ប្រវត្តិ​សាស្ត្រ​សង្រ្គាម​ និងសន្តិភាពដែលបានសាងប្រទេសកម្ពុជាដល់ពេលនេះ។

តាមរយ:ការប្រើប្រាស់​វិធី​សាស្រ្ត​វិភាគ​ប្រវត្តិ​សាស្ត្រ​តាមទម្រង់នៃបន្ទាត់ពេលវេលា​នៃ​ប្រវត្តិ​សាស្ត្រ​( Historical​Timeline​Tool)​ យុវជនយើងបានឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រកម្ពុជា យល់ដឹងពីជ្រុងផ្សេងៗគ្នា និងស្វែងយល់ពីរបៀបដែលដំណើរនៃប្រវត្តិសាស្ត្រអាចជួយកសាងអនាគតមួយដែលមានសន្តិភាព និងបរិយាបន្នបានយ៉ាងដូចម្តេច។

នេះពិតជាការជម្រុញទឹកចិត្តយ៉ាងខ្លាំង ដែលបានឃើញយុវជនយើងចោទសួរសំណួរ ចែករំលែកទស្សនៈផ្ទាល់ខ្លួន និងយល់ដឹងពីវិធីសាស្ត្រថ្មីៗក្នុងការសិក្សារៀនសូត្រ​ពីប្រវត្តិសាស្ត្រ។.............................................
30/08/2026

Young Peace Leaders Program Cohort 6th "Learning from the Past for More Peaceful Future"

We brought our 6th cohort of Young Peace Leaders together for an engaging learning session on Cambodia’s history exploring both the difficult chapters and the positive stories that have shaped our country.

Through the Historical Timeline Tool, our young leaders had the opportunity to reflect on key moments in Cambodia’s history, understand different perspectives, and explore how history can help us build a more peaceful and inclusive future.

It was inspiring to see them asking questions, sharing their perspectives, and discovering new ways of looking at our own history.

19/08/2026
១៧ /០៨/២០២៦ទទួល​ស្វាគមន៍​ដំណើរទស្សកិច្ចសិក្សារបស់ក្រុមយុវទូតឆ្នើមនៃរបៀបវារ:ស្រ្តី​ សន្តិភាព​ និងសន្តិសុខ នៃអង្គការនារីដើ...
19/08/2026

១៧ /០៨/២០២៦
ទទួល​ស្វាគមន៍​ដំណើរទស្សកិច្ចសិក្សារបស់ក្រុមយុវទូតឆ្នើមនៃរបៀបវារ:ស្រ្តី​ សន្តិភាព​ និងសន្តិសុខ នៃអង្គការនារីដើម្បីសន្តិភាព។

ពិព័រណ៍​សន្តិភាព​កម្ពុជា​បានក្លាយជាទីដ៏សុវត្ថិភាពមួយសម្រាប់យុវជន ផ្លាសប្ដូរបទពិសោធន៍​ និងចំណេះដឹង​ និងចែករំលែក មតិយោបល់​ទៅលើការកសាងសន្តិភាព និងការចូលរួមក្នុង សហគមន៍។ ...............................
17/08/2026
Welcoming the Women, Peace, and Security Activators of Women Peace Makers to Cambodia Peace Gallery.

It was a truly inspiring and fruitful sharing session, As the Gallery become a safe and open space for young people to learn from one another, exchange perspectives, and share their experiences and ideas on peacebuilding and community engagement.

Address

Street 154
Battambang

Opening Hours

Monday 08:30 - 16:00
Tuesday 08:30 - 16:00
Wednesday 08:30 - 16:00
Thursday 08:30 - 16:00
Friday 08:30 - 16:00
Saturday 08:30 - 16:00
Sunday 08:30 - 16:00

Alerts

Be the first to know and let us send you an email when Cambodia Peace Gallery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share