មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ

  • Home
  • Cambodia
  • Takeo
  • មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ
Call Directions

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន

គោលនយោបាយ ៖ អភិរក្ស និងអភិវឌ្ឍវប្បធម៌
គោលដៅ ៖ កម្ពុជា : ព្រះរាជាណាចក្រនៃវប្បធម៌
បេសកកម្ម ៖ ដឹកនាំ និងគ្រប់គ្រងវិស័យវប្បធម៌ និងវិចិត្រសិល្បៈ

18/09/2026
ថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ លោក ឈន ប៊ុនហាក់ ប្រធានមន្ទីរ...
18/09/2026

ថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ លោក ឈន ប៊ុនហាក់ ប្រធានមន្ទីរ និងសហការី បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍វិស័យទេចរណ៍ ឆ្នាំ២០២៦-២០៣៥ ក្រោមអធិបតីភាព ឯកឧត្ដម នី ផល្លី រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន នៃក្រសួងទេសចរណ៍ ដែលសិក្ខាសាលាប្រារព្ធឡើងនៅសាលប្រជុំបន្ទប់២១២ ជានទី១ នៃទីស្ដីការក្រសួងទេសចរណ៍។

ថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោក ជួន ចក់ អនុប្រធានកា...
18/09/2026

ថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោក ជួន ចក់ អនុប្រធានការិយាល័យសូនរូប និងសិល្បៈសិប្បកម្ម បានសហការជាមួយក្រុមការងារមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តតាកែវ ដឹកនាំដោយលោក វិញ ច័ន្ទមករា អនុប្រធានមន្ទីរ បានចុះបញ្ជីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានឃុំដូង ស្រុកបាទី ខេត្តតាកែវ បានចំនួន ១៦០នាក់ ក្នុងនោះស្ត្រីចំនួន ១០៥នាក់។

ព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោក ឈន ប៊ុនហាក់ ប្...
17/09/2026

ព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦
លោក ឈន ប៊ុនហាក់ ប្រធានមន្ទីរ បានអញ្ជើញចូលរួមពិធីដុតបំផ្លាញបារីក្លែងម៉ាក និងសម្ភារពាក់ព័ន្ធដែលសមត្ថកិច្ចបានបង្ក្រាប នៅក្នុងភូមិសាស្រ្តខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមជាកិត្តិយស ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ។

ពិធីប្រារព្ធឡើងស្ថិតនៅភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។

17/09/2026
រសៀលថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ លោក ចាន់ វណ្ណារិទ្ធ អនុប្រធានការ...
17/09/2026

រសៀលថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ លោក ចាន់ វណ្ណារិទ្ធ អនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិក បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការពិនិត្យផ្គូផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ម៉ម កាយ អភិបាលរងខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងលោក ផាន់ មករា ប្រធាននាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលកិច្ចប្រជុំបានប្រារព្ធធ្វើឡើងនៅសាលប្រជុំធំរដ្ឋបាលខេត្តតាកែវ។

ព្រឹកថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ លោក ឈន ប៊ុនហាក់ ប្រធានមន្ទីរ បា...
16/09/2026

ព្រឹកថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ លោក ឈន ប៊ុនហាក់ ប្រធានមន្ទីរ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត លោក នាយករដ្ឋបាលខេត្ត លោកអភិបាលក្រុង ស្រុក កងកម្លាំងទាំង៣ លោក​ លោកស្រីប្រធានអនុប្រធានមន្ទីរសាខាជំនាញជុំវិញខេត្ត មន្ត្រីរាជការ លោក លោកស្រីមេឃុំ ចៅសង្កាត់ និងស្មៀនឃុំទូទាំងខេត្តតាកែវ ដែលកិច្ចប្រជុំប្រារព្ធធ្វើនៅសាលប្រជុំធំរដ្ឋបាលខេត្តតាកែវ។

ព្រឹកថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរវប្បធម៌និងវ...
15/09/2026

ព្រឹកថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦
ក្រុមការងារមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តតាកែវ ដឹកនាំដោយលោក អួន អឿន ប្រធានការិយាល័យអភិវឌ្ឍន៍វប្បធម៌ និងសហការី បានសហការជាមួយការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ដឹកនាំដោយលោក ឯក សួរ អនុប្រធានការិយាល័យ ព្រមទាំងមានការអញ្ជើញចូលរួមពីអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យបណ្ណាគារ ចំនួន ០២ទីតាំង ស្ថិតក្នុងឃុំអង្គតាសោម និងឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។
ជាមួយគ្នានេះផងដែរ ក្រុមការងារមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានចួបទំនាក់ទំនងការងារជាមួយលោកស្រី នុន ស្រីរ័ត្ន ប្រធានការិយាល័យច្រកចេញចូលតែមួយស្រុកត្រាំកក់ ពាក់ព័ន្ធនឹងការផ្តល់សេវាលើវិស័យវប្បធម៌ និងវិចិត្រសិល្បៈក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។

#មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តតាកែវ

🔊សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសសិស្សឱ្យចូលរៀន ថ្នាក់មូលដ្ឋាលគ្រឹះគំនូរមើលឃើញដោយឥតបង់ថ្លៃ!មន្ទីរវប្បធម៌  និងវិចិត្រសិល្...
11/09/2026

🔊សេចក្តីជូនដំណឹង
ស្តីពីការជ្រើសរើសសិស្សឱ្យចូលរៀន ថ្នាក់មូលដ្ឋាលគ្រឹះគំនូរមើលឃើញដោយឥតបង់ថ្លៃ!

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ មាតាបិតា អាណាព្យាបាល សិស្សានុសិស្ស និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ដើម្បីចូលរួមលើកស្ទួយ និងអភិរក្សលើបេតិកភណ្ឌវប្បធម៌ជាតិ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលថ្នាក់មូលដ្ឋានគ្រឹះគំនូរមើលឃើញ (សិល្បៈ ឬ បច្ចេកទេសនៃការបង្ហាញរូបរាង វត្ថុ ឬទេសភាពតាមរយៈការគូរ) រយៈពេលខ្លី ដោយឥតបង់ថ្លៃ ។
🖌លក្ខខណ្ឌនៃការចូលហាត់រៀន
-សិស្សានុសិស្ស ត្រូវបញ្ចប់ថ្នាក់ទី៦
-បេក្ខជនទូទៅ ត្រូវមានអាយុចាប់ពី ១៥ឆ្នាំឡើងទៅ
-មានការប្តេជ្ញា ព្យាយាម និងទទួលបានការជំរុញគាំទ្រពីឪពុកម្តាយ ឬអាណាព្យាបាល។
-មានសេចក្តីស្រឡាញ់ និងទេពកោសល្យផ្នែកសិល្បៈ តាមជំនាញដែលបានរៀបរាប់ខាងលើ។
-ការហាត់រៀនតាមជំនាញនីមួយៗ ត្រូវបានរៀបចំតាមបច្ចេកទេស និងការណែនាំរបស់គ្រូជំនាញ។

⏰ កាលបរិច្ឆេទចូលរៀន ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦

សាធារណជនដែលមានបំណងដាក់ពាក្យចូលរៀនវគ្គវណ្ដុះបណ្ដាលថ្នាក់មូលដ្ឋានគ្រឹះគំនូរមើលឃើញ សូមអញ្ជើញមកទំនាក់ទំនង ទទួលពាក្យ និង ដាក់ពាក្យ សុំចូលរៀននៅរៀងរាល់ម៉ោងធ្វើការ នៅការិយាល័យរដ្ឋបាល បុគ្គលិក នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ ដែលមានអាសយដ្ឋានស្ថិតនៅ ផ្លូវក្រុងលេខ៤ ភូមិ៣ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ឬអាចទាញយកពាក្យសុំចូលរៀនពីក្នុងតំណភ្ជាប់ខាងក្រោម។

តំណភ្ជាប់ពាក្យសុំចូលរៀនៈ https://drive.google.com/uc?id=11IzXhX_wWTUZVuIqsMS3AE1j3kJRsAJV&export=download

Address

National Raod 2
Takeo
2108

Telephone

011223544

Website

Alerts

Be the first to know and let us send you an email when មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category