24/05/2026
ព្រះសិរ របស់ព្រះពោធិសត្វ លោកេស្វរៈ មានអាយុកាលជាង ៨០០ ឆ្នាំត្រូវបានរកឃើញនៅចម្ងាយ ៥០ ម៉ែត្រខាងកើតប្រាសាទព្រហ្មកិល ស្ថិតនៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
មន្រ្តីជំនាញមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តឧត្តរមានជ័យ បានប្រទះឃើញនូវព្រះសិរ របស់ព្រះពោធិសត្វលោកេស្វរៈ នៅខាងកើតប្រាសាទ ធ្វើពីថ្មភក់ មានទំហំ កំពស់ ២២ ស.ម និងទទឹង ១៣ ស.ម កំរាស់ ១២ ស.ម ស្ថិតនៅក្នុងសម័យអង្គរ រចនាបថបាយ័ន ចុង ស.វទី១២ ដើម ស.វទី១៣ ដែលស្របគ្នាទៅនិងសម័យកាលនៃការកសាងប្រាសាទព្រហ្មកិល។ បច្ចុប្បន្នព្រះសិរត្រូវបានយកមករក្សាទុកនៅឃ្លាំងបុរាណវត្ថុនៃមន្ទីរវប្បធម៌និងវិចិត្រខេត្តដើម្បីសិក្សាស្រាវជ្រាវ និងតាំងបង្ហាញសាធារណៈជន។
ប្រភព@ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ។