06/10/2026
សិក្ខាសាលាលើកទី៣ ស្តីពី “ការពិនិត្យពង្រាងលើកទី១ អំពីវិធីសាស្ត្របង្រៀន និងការបញ្ជ្រាបការអប់រំ ពលរដ្ឋសកលក្នុងសៀវភៅណែនាំគ្រូបង្រៀនទាក់ទងនឹងមេរៀនប្រវត្តិសាស្ត្រសម័យខ្មែរក្រហម សម្រាប់មធ្យមសិក្សាចំណេះទូទៅ”..........................................................
ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ សារមន្ទីរទួលស្លែង សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដោយទទួលការគាំទ្រពីការិយាល័យអង្គការយូណេស្កូប្រចាំទីក្រុងភ្នំពេញ និងសារមន្ទីរ Holocaust បានរៀបចំសិក្ខាសាលា “ការពិនិត្យពង្រាងលើកទី១ អំពិវិធីសាស្ត្របង្រៀន និងការបញ្ជ្រាបការអប់រំពលរដ្ឋសកល ក្នុងសៀវភៅណែនាំគ្រូបង្រៀនទាក់ទងនឹងមេរៀនប្រវត្តិសាស្ត្រសម័យខ្មែរក្រហម សម្រាប់មធ្យមសិក្សាចំណេះទូទៅ” ដែលមានការចូលរួម មន្រ្តីនិងបុគ្គលិកសារមន្ទីរទួលស្លែង មន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អ្នកប្រឹក្សាជាតិរបស់អង្គការយូណេស្កូ និង គ្រូបង្រៀនឯកទេសប្រវត្តិវិទ្យា ចំនួន ២២ រូប។
សិក្ខាសាលានេះ រៀបចំឡើងក្នុងបំណង ពិនិត្យសេចក្តីពង្រាងលើកទី១ នៃសៀវភៅណែនាំស្តីពីវិធីសាស្រ្តបង្រៀន សម្រាប់ជំនួយដល់ការរៀននិងបង្រៀនមេរៀនប្រវត្តិសាស្រ្តសម័យខ្មែរក្រហម។ សិក្ខាសាលានេះ នឹងប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ និងពិនិត្យពីប្រភពផ្សេងៗ ដើម្បីធានាបាននូវភាពត្រឹមត្រូវតាមបរិបទប្រវត្តិសាស្រ្ត និងប្រសិទ្ធភាពនៃវិធីសាស្រ្តបង្រៀន (បែបគរុកោសល្យ) និងបន្ស៊ីគ្នា រវាងខ្លឹមសារសៀវភៅសិក្សាគោលថ្នាក់ទី៩ និងថ្នាក់ទី១២ របស់ក្រសួងអប់រំ យុវជន និងកីឡា ជាមួយនឹង សៀវភៅណែនាំស្តីពី “វិធីសាស្រ្តបង្រៀនប្រវត្តិសាស្រ្តខ្មែរក្រហម” របស់សារមន្ទីរទួលស្លែង ព្រមទាំងរួមបញ្ចូលក្របខណ្ឌគំនិតនៃការអប់រំពលរដ្ឋសកល។