មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា - CMAC

  • Home
  • Cambodia
  • Phnom Penh
  • មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា - CMAC
Directions Website

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា - CMAC សង្គ្រោះជីវិត​ និងគាំទ្រការអភិវឌ្ឍនៅកម្ពុជា
Saving Lives and Supporting Development for Cambodia

នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ ក្រុមអ្នកចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការអប់រំអំពីហានិភ័យនៃសំណល់ជាតិផ្ទុះ (EORE)» បានប...
06/10/2026

នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ ក្រុមអ្នកចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការអប់រំអំពីហានិភ័យនៃសំណល់ជាតិផ្ទុះ (EORE)» បានបន្តដំណើរទស្សនកិច្ចសិក្សានៅសាលាបឋមសិក្សាព្រៃមូល ខេត្តកំពង់ឆ្នាំង ដើម្បីស្វែងយល់ដោយផ្ទាល់អំពីការអនុវត្តសកម្មភាពអប់រំយល់ដឹងអំពីគ្រោះថ្នាក់ពីមីន និងយុទ្ធភណ្ឌ មិនទាន់ផ្ទុះ ដល់កុមារ និងសិស្សានុសិស្សនៅតាមសាលារៀន។

បន្ទាប់ពីបញ្ចប់ការទស្សនកិច្ចនៅសាលាបឋមសិក្សាព្រៃមូល ក្រុមអ្នកចូលរួមបានបន្តដំណើរទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មក្នុងខេត្តកំពង់ឆ្នាំង ដើម្បីស្វែងយល់អំពីការផ្តល់សេវាស្តារលទ្ធភាពពលកម្ម និងការគាំទ្រដល់ជនមានពិការភាព ដែលជាផ្នែកមួយពាក់ព័ន្ធនឹងការងារជួយដល់ជនរងគ្រោះដោយសារគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម។

05/10/2026

សិក្ខាសាលាស្តីពី«ការអប់រំអំពីហានិភ័យ នៃសំណល់ជាតិផ្ទុះ EORE» រៀបចំដោយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) គាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។

នៅព្រឹកថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំច...
05/10/2026

នៅព្រឹកថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦
នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង ឯកឧត្តម ព្រហ្ម សួនប្រសិទ្ធ ដំណាងដ៏ខ្ពង់ខ្ពស់
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកCMAC និងលោក Yosh*to Yako តំណាងជាន់ខ្ពស់នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ (JICA) ប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីនៅក្នុងពិធីបើកសិក្ខាសាលាស្តីពី«ការអប់រំអំពីហានីភ័យ នៃសំណល់ជាតិផ្ទុះ» ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាCMAC មជ្ឈមណ្ឌលកម្មវិធីជាតិគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់ប្រទេសឡាវ(UXO-Lao) មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនវៀតណាម(VNMAC) និងនគរបាលជាតិទីម័រឡេស្តេ នគរបាលជាតិកម្ពុជា គាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។

ការរៀបចំសិក្ខាសាលានេះ មានគោលបំណង​ធ្វេីការផ្លាស់ប្តូរបទពិសោធន៍និងពង្រឹងសមត្ថភាពជាតិ​ក្នុងការគ្រប់គ្រង​ ស​ម្របសម្រួល​ និងអនុវត្តន៍សកម្មភាពជាក់ស្តែងក្នុងការអប់រំយល់ដឹងពីសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ​ ដែលមិនត្រឹមតែបង្ការគ្រោះថ្នាក់ប៉ុណ្ណោះទេ​ បន្ថែមលេីសនេះ​ ជាកិច្ចការយ៉ាងសំខាន់ក្នុងការចូលរួមចំណែកក្នុងការពង្រឹងសន្តិសុខជាតិផងដែរ។

នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅទីបញ្ជាការកណ្តាលCMACភ្នំពេញនិស្សិតបញ្ចប់ការសិក្សាផ្នែកគោលនយោបាយសាធារណៈចំនួន៧នាក់ ដឹកនាំដោយស...
02/10/2026

នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅទីបញ្ជាការកណ្តាលCMACភ្នំពេញនិស្សិតបញ្ចប់ការសិក្សាផ្នែកគោលនយោបាយសាធារណៈចំនួន៧នាក់ ដឹកនាំដោយសាស្រ្តាចារ្យចំនួន៣នាក់ មកពីសាកលវិទ្យាល័យ Tohoku University ប្រទេសជប៉ុនបានធ្វើទស្សនកិច្ចមកកាន់អង្គភាពCMACដើម្បីស្វែងយល់ពីវិស័យសកម្មភាពកម្ចាត់មីន និងបច្ចេកវិទ្យាបោសសម្អាតមីនដោយប្រើប្រាស់ម៉ាស៊ីនរាវមីនផលិតនៅប្រទេសជប៉ុន។

02/10/2026
នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ នៅទីបញ្ជាការដ្ឋានកណ្តាលCMAC ភ្នំពេញ សិស្សានុសិស្សជប៉ុនចំនូន១៦នាក់ដឹកនាំដោយគ្រូចំនួន៣នាក់បានធ...
01/10/2026

នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ នៅទីបញ្ជាការដ្ឋានកណ្តាលCMAC ភ្នំពេញ សិស្សានុសិស្សជប៉ុនចំនូន១៦នាក់ដឹកនាំដោយគ្រូចំនួន៣នាក់បានធ្វើទស្សនកិច្ច ស្វែងយល់ពីវិស័យសកម្មភាពកម្ចាត់មីន និងសមិទ្ធផលដែលអង្គភាពបានសម្រេចបានក្នុងរយៈពេលជាង៣៤ឆ្នាំកន្លងមកនេះ។

នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅសណ្ឋាគារសុខាខេត្តសៀមរាប ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកCMAC...
30/09/2026

នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅសណ្ឋាគារសុខាខេត្តសៀមរាប ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកCMACបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី១១ នៃគណៈកម្មការសម្របសម្រួលអន្តរជាតិសម្រាប់ ការអភិរក្ស និងការលើកតម្លៃរមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទព្រះវិហារ (ICC-Preah Vihear) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿន សកុណា។ ក្នុងឱកាសនោះ ឯកឧត្តមប្រតិភូបានជម្រាបជូនអង្គប្រជុំ ដែលមានការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិ អំពីទង្វើឈ្លានពានរបស់ភាគីថៃ ដែលបានទម្លាក់គ្រាប់បែក បាញ់ផ្លោង និងប្រើប្រាស់ដ្រូនបំផ្លិចបំផ្លាញប្រាសាទព្រះវិហារ ដែលជាមរតកមនុស្សជាតិគ្មានពីរលើលោក ជាស្នាដៃដ៏មហស្ចារ្យរបស់ដូនតាខ្មែរ និងជាបេតិកភណ្ឌពិភពលោក។
ការទម្លាក់គ្រាប់បែក និងការបាញ់ប្រហារបំផ្លិចបំផ្លាញនេះ គឺធ្វើឡើងដោយមានផែនការ គោលដៅ និងការដឹកនាំបញ្ជាយ៉ាងច្បាស់លាស់ ក្នុងបំណងកម្ទេចប្រាសាទដ៏ថ្លៃថ្លាបំផុតនេះ ដែលភាគីថៃមិនអាចប្រកែកបានឡើយ។ ការបំផ្លិចបំផ្លាញនេះ ទាមទារឱ្យមានការជួសជុល និងថែទាំប្រាសាទឡើងវិញ ដោយត្រូវចំណាយពេលវេលា និងធនធានយ៉ាងច្រើនសន្ធឹកសន្ធាប់។

30/09/2026

The Third Review Conference of the Convention on Cluster Mu*****ns, held recently in Vientiane, Lao PDR, issued a statement condemning any use of cluster mu*****ns by any actor, of any type, and in any manner.

សូមអនុមោទនា ពិធីកាន់បិណ្ឌ១ ថ្ងៃអាទិត្យ ១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦...
27/09/2026

សូមអនុមោទនា ពិធីកាន់បិណ្ឌ១ ថ្ងៃអាទិត្យ ១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦។

សាររំលឹកជូន ចំពោះប្រជាពលរដ្ឋទាំងអស់ សូមបងប្អូនត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ដែល...
25/09/2026

សាររំលឹកជូន ចំពោះប្រជាពលរដ្ឋទាំងអស់ សូមបងប្អូនត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ដែលសង្ស័យថាមីន សូមបង្កើនការប្រុងប្រយ័ត្នពេលធ្វើដំណើរ ព្រោះគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាមអាចនឹងហូរតាមទឹក ឬផុសចេញពីដីដែលបានកប់ជាច្រើនឆ្នាំក្នុងរដូវវស្សានេះ។ ករណីបងប្អូនជួបប្រទះគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាមនានា ឬវត្ថុសង្ស័យជាគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមទំនាក់ទំនងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន កម្លាំងនគរបាលមូលដ្ឋាន ឬកម្លាំងអង្គភាពCMAC តាមរយៈទូរសព្ទដូចខាងក្រោម៖
• ខេត្ដព្រះវិហារ៖
លេខទូរសព្ទ៖០៩៧ ២២២ ២៧៣៥/០៨១ ៦១១ ១១៣/០៩៧ ៥៦៧ ៧៦៧៨/០៩៧ ៨៨៦ ៦២៨៤
• ខេត្ដឧត្ដរមានជ័យ៖
លេខទូរសព្ទ៖០៩៧ ២០០ ១១៤១/០១២ ២៣១ ៤៤១/០៩៧ ២០៤៥ ៧៥១
• ខេត្តបន្ទាយមានជ័យ៖
លេខទូរសព្ទ៖០៩៧ ៩៩៥ ៤៩៥៤ / ០១៦ ៩៥៤ ៩៥៤
• ខេត្តបាត់ដំបង-ពោធិ៍សាត់-ប៉ៃលិន-កោះកុង៖
លេខទូរសព្ទ៖ ០៩៣ ៦៦៦ ១៦៩/០៧១ ៩៥៥១ ១៦៨/០៨៨ ៨៤៤៦ ៦៥៦
• ខេត្ដសៀមរាប កំពង់ធំ៖
លេខទូរសព្ទ៖០៦៧ ៥៥៤ ៤៤៤/០១១ ៥៥៤ ៤៤៤/០១២ ៥៦៥ ១៦៨
• ខេត្តកំពង់ចាម- ត្បូងឃ្មុំ- ក្រចេះ- ស្ទឹងត្រែង- រត្តនគីរី- មណ្ឌលគីរី- ព្រៃវែង នឹងខេត្តស្វាយរៀង ។
លេខទូរសព្ទ៖០៩៧ ២០០ ១២៩១/០៩៧ ២០០ ១៣៧៣

Address

Fgsgs
Phnom Penh
023

Alerts

Be the first to know and let us send you an email when មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា - CMAC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share