សារមន្ទីរ ព្រះស្រីឦសានវរ្ម័ន Preah Srey Içanavarman Museum - Sosoro

  • Home
  • Cambodia
  • Phnom Penh
  • សារមន្ទីរ ព្រះស្រីឦសានវរ្ម័ន Preah Srey Içanavarman Museum - Sosoro

សារមន្ទីរ ព្រះស្រីឦសានវរ្ម័ន Preah Srey Içanavarman Museum - Sosoro SOSORO Museum recounts 2,000 years of Cambodia's history from the economic and monetary perspective
(1)

[English below]
សារមន្ទីរ ស.ស.រ សូមស្វាគមន៍!
សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន ហៅកាត់ថា ស.ស.រ ត្រូវបានបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា។ សារមន្ទីរ ស.ស.រ បង្ហាញជូនសាធារណជននូវព័ត៌មានថ្មីមួយដែលអ្នកពុំធ្លាប់បានដឹង ស្តីពីប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាចាប់តាំងពីសតវត្សរ៍ទី១ រហូតដល់បច្ចុប្បន្ន តាមរយៈទិដ្ឋភាពសេដ្ឋកិច្ច និងរូបិយវត្ថុ។

គោលបំណងនៃការបង្កើតសារមន្ទីរគឺ មិនត្រឹមតែប្រមូលផ្ដុំរូ

បិយវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញ និងពន្យល់អំពីទំនាក់ទំនងរវាងរូបិយវត្ថុ ស្ថាប័ន និងសង្គម ដោយរៀបរាប់អំពីប្រវត្តិសេដ្ឋកិច្ច និងនយោបាយរបស់កម្ពុជាក្នុងកំឡុងពេល២០០០ឆ្នាំ។ សារមន្ទីរមានសាលពិព័រណ៍ចំនួន១២ ដោយភ្ជាប់ជាមួយនឹងការបង្ហាញតាមរយៈសោតទស្សន៍ និងអន្តរកម្មដ៏សម្បូរបែប ដោយរួមទាំងវត្ថុបុរាណ ផ្ទាំងព័ត៌មាន ខ្សែភាពយន្តឯកសារ ឧបករណ៍បញ្ជាដោយអេក្រង់ និងល្បែងកំសាន្ត និងល្បែងល្បងប្រាជ្ញាជាច្រើន។ ការតាំងពិព័រណ៍របស់សារមន្ទីរ ត្រូវបានរចនាតាមបែបទំនើប ដែលត្រូវបានរៀបចំឡើងដើម្បីបំពេញការឆ្លើយតបទៅនឹងការរំពឹងទុករបស់ភ្ញៀវជាតិ និងអន្តរជាតិ។

សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ ហើយបានបើកជូនសាធារណជនអញ្ជើញចូលទស្សនា។

Established by the National Bank of Cambodia, the Preah Srey Içanavarman Museum of Economy and Money, also called SOSORO, presents the public with a unique and lively account of Cambodia’s history since the 1st century until nowadays, from an economic and monetary perspective. The purpose of the SOSORO Museum is not only to gather monetary collections but also to showcase and explain the relationship between money, institutions and society while narrating the Kingdom’s economic and political history throughout the past 2,000 years. The Museum comprises 12 modules with a rich audiovisual and interactive display including artefacts and bilingual information panels but also fifty video recordings, numerous touch screens and various games. The exhibition is enhanced through a modern museography designed to meet the expectations of domestic and international visitors. The Preah Srey Içanavarman Museum of Economy and Money was inaugurated by the Prime Minister of Cambodia on 8 April 2019 and is open to the public.

[English Below]នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហន...
15/05/2026

[English Below]
នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល,សម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានប្រគល់ជូនលោក ប្លែស គីលីយ៉ង់ សហប្រធាននៃសារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) នូវសៀវភៅកម្រងរូបភាពស្ដីពី “ព្រះរាជសកម្មភាព និងព្រះរាជសមិទ្ធផល សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្ដម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅរាជធានី-ខេត្តនានា ទូទាំងព្រះរាជាណាចក្រកម្ពុជា (២០២៣-២០២៥)” ដើម្បីតម្កល់ទុកនៅក្នុងបណ្ណាល័យនៃសារមន្ទីរ ស.ស.រ ជាឯកសារ ដ៏មានសារៈសំខាន់ សម្រាប់ការសិក្សា យល់ដឹង និងស្រាវជ្រាវ។

On May 13, 2026, upon the royal instruction of Her Majesty Queen Mother NORODOM MONINEATH SIHANOUK of Cambodia, Samdech Mahamontrei Kuy Sophal, Deputy Prime Minister and Minister of the Royal Palace, presented to Mr. Blaise Kilian, Co-Director of the Preah Srey Icanavarman Museum (SOSORO) a publication titled "Royal Activities and Achievements of Her Majesty Queen Mother NORODOM MONINEATH SIHANOUK of Cambodia in the Capital and Provinces Throughout the Kingdom of Cambodia (2023-2025)". This precious document will be made available to the public at the library of the SOSORO Museum, for general information and research purposes.

[English Below]នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) និងសមាគមធនាគារនៅ...
15/05/2026

[English Below]
នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) និងសមាគមធនាគារនៅកម្ពុជា (ABC) បានចុះហត្ថលេខាលើការបន្តអនុស្សរណៈនៃការយោគយល់គ្នា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ដើម្បីបន្តភាពជាដៃគូប្រកបដោយជោគជ័យ ក្នុងការលើកកម្ពស់អក្ខរកម្មសេដ្ឋកិច្ចក្នុងចំណោមយុវជនកម្ពុជា។
ការបន្តចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីអំពី “កម្មវិធីវិស័យធនាគារសម្រាប់អក្ខរកម្មសេដ្ឋកិច្ច’’ នេះនឹងបង្កើនលទ្ធភាពឱ្យសិស្សានុសិស្សមកពីគ្រឹះស្ថានអប់រំរដ្ឋអាចមកទស្សនាសារមន្ទីរ ស.ស.រ របស់ធនាគារជាតិនៃកម្ពុជា បានកាន់តែច្រើន ដោយមានជំនួយពីដៃគូធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុសំខាន់ៗ ដើម្បីលើកកម្ពស់ការយល់ដឹងបន្ថែមអំពីប្រវត្តិសាស្ត្រសេដ្ឋកិច្ចនិងរូបិយវត្ថុជាតិ។
មកទល់បច្ចុប្បន្ន តាមរយៈគំនិតផ្តួចផ្តើមនេះ ធនាគារឯកជនកម្ពុជាបានរួមចំណែកក្នុងមូលនិធិសម្រាប់ចំណាយលើថ្លៃដឹកជញ្ជូននិងថ្លៃទស្សនា និងបានផ្តល់ឱកាសដល់សិស្សានុសិស្សប្រមាណ ១៥,០០០នាក់ មកពីគ្រឹះស្ថានអប់រំរដ្ឋក្នុងរាជធានីភ្នំពេញ ពីតំបន់ជាយរាជធានីភ្នំពេញ និងពីខេត្តកំពង់ធំ រតនគិរី ស្ទឹងត្រែង ក្រចេះ និងកំពង់ចាម អាចមកទស្សនាសារមន្ទីរ ស.ស.រ។

On May 12, 2026, the Preah Srey Içanavarman Museum of Economy and Money (SOSORO) and The Association of Banks in Cambodia (ABC) renewed their Memorandum of Understanding (MoU) in a ceremony presided over by His Excellency Yim Leat, Deputy Governor of the National Bank of Cambodia, representing Her Excellency Dr. Chea Serey, Governor of the National Bank of Cambodia, and took place at the SOSORO Museum, reaffirming the banking sector’s commitment to economic education for Cambodian youth.
The renewed Memorandum of Understanding on the “Banking Sector Program for Economic Literacy” will further expand access for public school students to the National Bank of Cambodia’s SOSORO Museum, through the continued support of key banking and financial services partners to promote greater understanding of Cambodia’s economic and monetary history.
To date, the initiative — through which Cambodian private banks contribute to a dedicated fund covering transportation and visit expenses — has enabled more than 15,000 public state school students from Phnom Penh and its periphery, as well as from Kampong Thom, Ratanakiri, Stung Treng, Kratie and Kampong Cham provinces to visit the SOSORO Museum.

[English Below]ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាមន្ត្រីនៃសារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័នសូមថ្វាយព្រះ...
14/05/2026

[English Below]
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាមន្ត្រីនៃសារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័នសូមថ្វាយព្រះពរព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម៧៣ យាងចូល៧៤ ព្រះវស្សារបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ។ 🙏🙏🙏

Celebrating the 73rd birthday of His Majesty Preah Bat Samdech Preah Bâromneath NORODOM SIHAMONI, King of Cambodia.

[English Below]✨🏛📜 នៅថ្ងៃទី១៥-១៧ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ នៅក្នុងឱកាស “ទិវាសារមន្ទីរអន្តរជាតិ ឆ្នាំ២០២៦” សារមន្ទីរសេដ្ឋកិ...
13/05/2026

[English Below]
✨🏛📜 នៅថ្ងៃទី១៥-១៧ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ នៅក្នុងឱកាស “ទិវាសារមន្ទីរអន្តរជាតិ ឆ្នាំ២០២៦” សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន (ស.ស.រ) នឹងផ្តល់ជូននូវបទពិសោធន៍បែបអន្តរកម្ម និងច្នៃប្រឌិតដ៏រីករាយជាច្រើន សម្រាប់អ្នកទស្សនាពិព័រណ៍អចិន្ត្រៃយ៍ ✨
រួមមាន៖
🎨 ការរចនាស្នៀតសៀវភៅ
🖍 ការផាត់ពណ៍នៅលើជញ្ជាំង
💬 ជញ្ជាំងសារបែបអន្តរកម្ម

🎁 កាន់តែពិសេសជាងនេះទៅទៀត លោកអ្នកនឹងទទួល បានវត្ថុអនុស្សាវរីយ៍បន្ថែមភ្លាមៗ (ចំនួនមានកំណត់) ដោយគ្រាន់តែជាវសំបុត្រចូលទស្សនាពិព័រណ៍អចិន្ត្រៃយ៍របស់យើង ដូចជា៖ 🎁🗝💸បណ្តោងកូនសោរអនុស្សាវរីយ៍ ក្រដាសប្រាក់រៀល ២០០.០០០៛ ឫ
🪙 សៀវភៅកាស ឆ្នាំ១៩៩៥

✨ ចូលរួមជាមួយគ្នា ដើម្បីស្វែងរកបទពិសោធន៍ថ្មីៗ បង្កើតអនុស្សាវរីយ៍ល្អៗ និងរីករាយជាមួយសកម្មភាពពិសេសៗនៅ សារមន្ទីរ ស.ស.រ ទាំងអស់គ្នា! 🏛📚💫

From 15–17 May 2026, on the occasion of International Museum Day 2026, the SOSORO Museum is pleased to welcome visitors to a series of engaging activities throughout the permanent exhibition!

🎨 Bookmark Decoration Workshop
🖍 Creative Coloring Wall
💬 Interactive Messages Wall

🎁 To make this celebration even more special, every visitor who purchases an entrance ticket will receive a complimentary souvenir of their choice: a keychain featuring the KHR 200,000 Banknote or a 1995 Commemorative Coin booklet (Limited quantities). 🎁

✨ Join us at the SOSORO Museum to explore, create, share, and celebrate together! fun come together!

[English Below]សេចក្តីជូនដំណឹងសារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា សារ...
13/05/2026

[English Below]
សេចក្តីជូនដំណឹង
សារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា សារមន្ទីរនឹងបិទទទួលការចូលទស្សនាជាសាធារណៈ នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦ ដើម្បីអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
សារមន្ទីរ ស.ស.រ យើងខ្ញុំ នឹងបើកទទួលការចូលទស្សនាជាធម្មតាវិញ ចាប់ពីថ្ងៃសុក្រ ទី១៥ខែឧសភា ឆ្នាំ២០២៦។
សូមអរគុណ!

Announcement
The PREAH SREY IÇANAVARMAN Museum of Economy and Money would like to inform the public that we are closed on Thursday, May 14th, 2026 on the special occasion of His Majesty the King’s Birthday.
The museum will reopen to the public on Friday, May 15th, 2026. Thank you!

11/05/2026

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់កិច្ចសម្ភាសន៍ ស្តីពី៖ យុទ្ធនាការ «១ម៉ឺនជំហាន ដើម្បីសិស្ស ១ម៉ឺននាក់»
“រត់ ដើរ ដើម្បីលើកកម្ពស់ការអាន និង សារមន្ទីរ ស.ស.រ” 🏃‍♂️📚

ក្រោមកិច្ចសហប្រតិបត្តិការរួមគ្នារវាង ក្រសួងអប់រំ យុវជន និងកីឡា សារមន្ទីរ ស.ស.រ និងគ្រឹះស្ថាន អម្រឹត!

[English Below]នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ សាលារៀនអារីហ្សូន  បានរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់សិស្សានុសិស្ស មកទស្សនាព...
08/05/2026

[English Below]
នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ សាលារៀនអារីហ្សូន បានរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់សិស្សានុសិស្ស មកទស្សនាពិព័រណ៍អចិន្ត្រៃយ៍របស់សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន (ស.ស.រ) ដើម្បីស្វែងយល់បន្ថែមអំពីប្រវត្តិសាស្រ្តដ៏គួរឱ្យចាប់អារម្មណ៍របស់ប្រទេសកម្ពុជារយៈពេលជាង ២០០០ឆ្នាំ ជាពិសេសអំពីទិដ្ឋភាពសេដ្ឋកិច្ច និងរូបិយវត្ថុ។
សារមន្ទីរ ស.ស.រ សូមស្វាគមន៍គ្រប់គ្រឹះស្ថានអប់រំទាំងអស់មកទស្សនាការតាំងពិព័រណ៍ប្រកបដោយភាពទំនើប និងប្រទាក់ក្រឡា!

On March 27, 2026, Arizon School organized a study tour to the permanent exhibition of the Preah Srey Içanavarman Museum of Economy and Money (SOSORO), allowing students to learn more about Cambodia's fascinating 2,000 years history, especially from an economic and monetary perspective.
SOSORO welcomes all educational institutions to its modern and interactive exhibition!

[English Below]កំណប់ "កន្លះឡាន" បានរកឃើញ នៅឆ្នាំ២០១១ នៅអង្គរបុរី ជាភស្តុតាងអំពីការប្រើប្រាស់ រូបិយវត្ថុដំបូងៗ នៅសម័យហ្វូ...
08/05/2026

[English Below]
កំណប់ "កន្លះឡាន" បានរកឃើញ នៅឆ្នាំ២០១១ នៅអង្គរបុរី ជាភស្តុតាងអំពីការប្រើប្រាស់ រូបិយវត្ថុដំបូងៗ នៅសម័យហ្វូណន នៅរវាងស.វទី ៥-៦ នៃ គ.ស។ ភាគច្រើនជាកាសប្រភេទព្រះអាទិត្យរះ ដែលជាកាសបុរាណដ៏ល្បីល្បាញនៃរដ្ឋបុរីភីវ ប្រទេសមីយ៉ាន់ម៉ាសព្វថ្ងៃ។
សូមអញ្ជើញមកទស្សនាសារមន្ទីរ ស.ស.រ ដើម្បីស្វែងយល់បន្ថែម។

The "Garage Lan Hoard" discovered in 2011 at Angkor Borei constitutes major evidence of the use of a monetary system in early Funan during the 5th–6th centuries AD. Most of the coins belong to the renowned "Rising Sun” type, associated with the Pyu city-states in present-day Myanmar.
SOSORO Museum to learn more details.

[English Below]នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ សាលាអាមេរិកាំងហ្គោលឌិនហ្គេត បានរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់សិស្សានុសិស្ស...
06/05/2026

[English Below]
នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ សាលាអាមេរិកាំងហ្គោលឌិនហ្គេត បានរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់សិស្សានុសិស្ស មកទស្សនាពិព័រណ៍អចិន្ត្រៃយ៍របស់សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន (ស.ស.រ) ដើម្បីស្វែងយល់បន្ថែមអំពីប្រវត្តិសាស្រ្តដ៏គួរឱ្យចាប់អារម្មណ៍របស់ប្រទេសកម្ពុជារយៈពេលជាង ២០០០ឆ្នាំ ជាពិសេសអំពីទិដ្ឋភាពសេដ្ឋកិច្ច និងរូបិយវត្ថុ។
សារមន្ទីរ ស.ស.រ សូមស្វាគមន៍គ្រប់គ្រឹះស្ថានអប់រំទាំងអស់មកទស្សនាការតាំងពិព័រណ៍ប្រកបដោយភាពទំនើប និងប្រទាក់ក្រឡា!

On March 25, 2026, Golden Gate American School organized a study tour to the permanent exhibition of the Preah Srey Içanavarman Museum of Economy and Money (SOSORO), allowing students to learn more about Cambodia's fascinating 2,000 years history, especially from an economic and monetary perspective.
SOSORO welcomes all educational institutions to its modern and interactive exhibition!

06/05/2026

[English Below]
វីដេអូ៖ កិច្ចសម្ភាសន៍របស់ លោក ប្លែស គីលីយ៉ង់ សហប្រធានសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ)​ ស្តីពី «១ម៉ឺនជំហាន ដើម្បីសិស្ស១ម៉ឺននាក់» ក្រោមប្រធានបទ “រត់ ដើរ ដើម្បីលើកកម្ពស់ការអាន និង សារមន្ទីរ ស.ស.រ” 🏃‍♂️📚
ក្រោមកិច្ចសហប្រតិបត្តិការរួមគ្នារវាង ក្រសួងអប់រំ យុវជន និងកីឡា សារមន្ទីរ ស.ស.រ និងគ្រឹះស្ថាន អម្រឹត!

Mr. Blaise Kilian, Co-Director of the Preah Srey Içanavarman Museum of Economy and Money (SOSORO) talks with Kiripost Khmer about the "10,000 Steps for 10,000 Students" program under the theme "Run, Walk to Promote Reading and the SOSORO Museum", organized in cooperation with the MoEYS Cambodia, and Amret MFI. 🏃‍♂️📚

អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័លCelebrating the day of the Royal Ploughing Ceremony
05/05/2026

អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល
Celebrating the day of the Royal Ploughing Ceremony

Address

#19, Preah Moha Ksatreiyani Kossamak Avenue, Sangkat Wat Phnom
Phnom Penh

Opening Hours

Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+85512901542

Alerts

Be the first to know and let us send you an email when សារមន្ទីរ ព្រះស្រីឦសានវរ្ម័ន Preah Srey Içanavarman Museum - Sosoro posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Museum

Send a message to សារមន្ទីរ ព្រះស្រីឦសានវរ្ម័ន Preah Srey Içanavarman Museum - Sosoro:

Share

Category