27/07/2026
ខេត្តកោះកុង : នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១៧:៣០នាទីកម្លាំងកងរាជអាវុធហត្ថស្រុកគិរីសាគរ សហការនិងកម្លាំងស្នាក់ការសន្តិសុខតារាសាគរ ដឹកនាំដោយលោក វរសេនីយ៍ត្រី រៀម រី ប្រធានស្នាក់ការសន្តិសុខតារាសាគរ បានបង្រ្កាបបទល្មើសជាក់ស្ដែងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅចំណុច ភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ (ប្រុស) ចាប់យកវត្ថុតាងរួមមាន:
-ថ្នាំញៀនចំនួន ១២ កញ្ចប់ (ធំបួន០៤កញ្ចប់ តូច ០៨ កញ្ចប់) =៣៣.៣៣ក្រាម - ទូរសព្ទដៃចំនួន ០២ គ្រឿង និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។
*បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងកម្លាំងជំនាញកំពុងកសាងសំណុំរឿងអនុវត្តតាមនីតិវិធី។
#កងរាជអាវុធអហត្ថរាជធានី #កងរាជធាវុធអាហត្ថរាជធានីភ្នំពេញ #កងរាជអាវុហត្ថ #កងរាជអាវុធហត្ថខេត្ត #កងរាជអាវុធហត្ថលើផ្ទៃប្រទេស #ក្រុងភ្នំពេញ #ខណ្ឌ #កងរាជអាវុធហត្ថខេត្ត